ព្រះត្រៃបិដក ភាគ ៨៨
មិនមែនមគ្គៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធៈ។
ចប់ ឧទ្ទេសវារៈ។
និទ្ទេសវារៈ
[៣២] ទុក្ខៈ ហៅថា ទុក្ខសច្ចឬ។ អើ។ ទុក្ខសច្ច ហៅថា ទុក្ខៈឬ។ ទុក្ខសច្ចដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ហៅថាទុក្ខសច្ច មិនហៅថាទុក្ខៈ ឯទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ហៅថាទុក្ខៈផង ហៅថាទុក្ខសច្ចផង។ សមុទយៈ ហៅថាសមុទយសច្ចឬ។ សមុទយៈដ៏សេស វៀរលែងសមុទយសច្ច ហៅថាសមុទយៈ មិនហៅថា សមុទយសច្ច ឯសមុទយសច្ច ហៅថាសមុទយៈផង ហៅថាសមុទយសច្ចផង។ សមុទយសច្ច ហៅថាសមុទយៈឬ។ អើ។ និរោធៈ ហៅថា និរោធសច្ចឬ។ និរោធៈដ៏សេស វៀរលែងនិរោធសច្ច ហៅថានិរោធៈ មិនហៅថានិរោធសច្ច ឯនិរោធសច្ច ហៅថានិរោធៈផង ហៅថានិរោធសច្ចផង។ និរោធសច្ច ហៅថានិរោធៈឬ។ អើ។ មគ្គៈ ហៅថា មគ្គសច្ចឬ។ មគ្គដ៏សេស វៀរលែងមគ្គសច្ច ហៅថាមគ្គៈ មិនហៅថាមគ្គសច្ច ឯមគ្គសច្ច ហៅថាមគ្គផង ហៅថាមគ្គសច្ចផង។ មគ្គសច្ច ហៅថាមគ្គៈឬ។ អើ។
ID: 637825991142415388
ទៅកាន់ទំព័រ៖