ព្រះត្រៃបិដក ភាគ ៨៨
វចីសង្ខារ របស់សត្វទាំងនោះ ក្នុងអវិតក្កអវិចារភូមិ មិនរលត់ហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ក្នុងអវិតក្កអវិចារភូមិ ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងសវិតក្កសវិចារភូមិ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង វចីសង្ខារ មិនរលត់ហើយផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងអវិតក្កអវិចារភូមិ ក្នុងទីនោះ។
ចប់ និរោធវារៈ។
[៣៨៩] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ រលត់ទៅឬ។ មិនមែនទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា រលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ មិនមែនទេ។ កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ រលត់ទៅឬ។ មិនមែនទេ។
ID: 637826073217905421
ទៅកាន់ទំព័រ៖