ព្រះត្រៃបិដក ភាគ ៨៩
អភិធម្មបិដក
យមកៈ តតិយភាគ
សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។
អនុសយយមកៈ
អនុស័យ ៧ គឺ
កាមរាគានុស័យ ១ បដិឃានុស័យ ១ មានានុស័យ ១ ទិដ្ឋានុស័យ ១ វិចិកិច្ឆានុស័យ ១ ភវរាគានុស័យ ១ អវិជ្ជានុស័យ ១។
[១] (សួរ) កាមរាគានុស័យ ដេកសម្ងំនៅ (គឺកើត) ក្នុងទីណា។ (ឆ្លើយ) កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ (គឺសុខវេទនា ១ ឧបេក្ខាវេទនា ១) ក្នុងកាមធាតុ។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ។ មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ មានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងពួកធម៌ ដែលរាប់បញ្ចូល ក្នុងសក្កាយទាំងអស់នុ៎ះ។
ID: 637826274618949843
ទៅកាន់ទំព័រ៖