ព្រះត្រៃបិដក ភាគ ៨៩
[៩] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ តែវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។
ID: 637826276933974500
ទៅកាន់ទំព័រ៖