ព្រះត្រៃបិដក ភាគ ៨៩

ទាំង​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ របស់​ព្រះអរហន្ត ក្នុង​ទី​ទាំងអស់។បេ។ កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា ភវ​រាគានុស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ភវ​រាគានុស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ ភវ​រាគានុស័យ កាមរាគានុស័យ និង​មា​នា​នុ​ស័យ របស់​បុគ្គល​បី​ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ តែ​បដិ​ឃានុ​ស័យ របស់​បុគ្គល​បី​ពួក​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ​ទេ ភវ​រាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​ទាំងនោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​កាមរាគានុស័យ និង​មា​នា​នុ​ស័យ របស់​បុគ្គល​ទាំងនោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ ភវ​រាគានុស័យ របស់​បុគ្គល​ទាំងនោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​អប​រិយា​បន្នៈ​នោះ ទាំង​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637826364347935122
ទៅកាន់ទំព័រ៖