ព្រះត្រៃបិដក ភាគ ៨៩

តែ​កាមរាគានុស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ ភវ​រាគានុស័យ របស់​បុគ្គល​នោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​អប​រិយា​បន្នៈ​នោះ ទាំង​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ ភវ​រាគានុស័យ កាមរាគានុស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ពីរ​ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ តែ​បដិ​ឃានុ​ស័យ របស់​បុគ្គល​ពីរ​ពួក​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ​ទេ ភវ​រាគានុស័យ បដិ​ឃានុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ទាំងនោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​កាមរាគានុស័យ និង​មា​នា​នុ​ស័យ របស់​បុគ្គល​ទាំងនោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ ភវ​រាគានុស័យ របស់​បុគ្គល​ទាំងនោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​អប​រិយា​បន្នៈ​នោះ
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637826365325625880
ទៅកាន់ទំព័រ៖