ព្រះត្រៃបិដក ភាគ ៨៩
សានុសយវារៈ
[៦៨] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យទេ បុគ្គល ៣ ពួក (បុថុជ្ជន សោតាបន្នបុគ្គល និងសកទាគាមិបុគ្គល) ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។
ID: 637826365974563856
ទៅកាន់ទំព័រ៖