ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល​ពីរ​ពួក (សោតាបន្ន​បុគ្គល និង​សកទាគាមិ​បុគ្គល) ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ តែ​មិន​ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ទេ បុថុជ្ជន ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ​ផង ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ​ដែរ​ឬ។ អើ។ បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​ភវ​រាគានុស័យ។បេ។ ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ​ដែរ​ឬ។ អនាគាមិ​បុគ្គល ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ តែ​មិន​ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ​ទេ បុគ្គល​បី​ពួក ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ផង ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ​ផង។
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637826366173626417
ទៅកាន់ទំព័រ៖