ព្រះត្រៃបិដក ភាគ ៨៩
អវិជ្ជានុស័យ និងមានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏ដេកសម្ងំនៅដែរ។
[១០] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។
ID: 637826277163255037
ទៅកាន់ទំព័រ៖