ព្រះត្រៃបិដក ភាគ ៨៩
[៦៩] បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យទេ បុគ្គលបីពួក ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង។ បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គលពីរពួក ប្រកបដោយអនុស័យ ដោយបដិឃានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។
ID: 637826366401595106
ទៅកាន់ទំព័រ៖