ព្រះត្រៃបិដក ភាគ ៨៩

មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ​ដែរ​ឬ។ អនាគាមិ​បុគ្គល ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ តែ​មិន​ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ​ទេ បុគ្គល​បី​ពួក ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ផង ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ​ផង។
 [៧០] បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ។បេ។ ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ដែរ​ឬ។ បុគ្គល ៣ ពួក ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ តែ​មិន​ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ទេ បុថុជ្ជន ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ​ដែរ​ឬ។ អើ។ បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​ភវ​រាគានុស័យ។បេ។ ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637826366609731693
ទៅកាន់ទំព័រ៖