ព្រះត្រៃបិដក ភាគ ៨៩
[៧១] បុគ្គលណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យដែរឬ។ អើ។បេ។
[៧២] បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គល ៣ ពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង។
[៧៣] បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យដែរឬ។ អើ។
ID: 637826366897544242
ទៅកាន់ទំព័រ៖