ព្រះត្រៃបិដក ភាគ ៨៩
[៧៤] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យទេ បុគ្គល ៣ ពួក ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គលពីរពួក ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង។
ID: 637826367092410067
ទៅកាន់ទំព័រ៖