ព្រះត្រៃបិដក ភាគ ៨៩
តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យទេ បុគ្គល ៣ ពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង។
ID: 637826367515378692
ទៅកាន់ទំព័រ៖