ព្រះត្រៃបិដក ភាគ ៨៩

 [៧៦] បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ​ដែរ​ឬ។ អើ។បេ។
 [៧៧] បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ ដោយ​ទិ​ដ្ឋានុ​ស័យ និង​ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​ភវ​រាគានុស័យ។បេ។ ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ ដោយ​ទិ​ដ្ឋានុ​ស័យ និង​ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ដែរ​ឬ។ អនាគាមិ​បុគ្គល ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637826367718515925
ទៅកាន់ទំព័រ៖