ព្រះត្រៃបិដក ភាគ ៨៩
និងដោយភវរាគានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ និងដោយភវរាគានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យទេ បុគ្គលពីរពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយភវរាគានុស័យ តែមិនប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យផង។
[៧៩] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។
ID: 637826368128359604
ទៅកាន់ទំព័រ៖