ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​ទីណា ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីណា ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​មិន​ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ​ផង ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ។ បុគ្គល ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​ទីណា ប្រកបដោយ​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ។បេ។ ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637826368296360824
ទៅកាន់ទំព័រ៖