ព្រះត្រៃបិដក ភាគ ៨៩
អវិជ្ជានុស័យ និងមានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ តែទិដ្ឋានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក៏ដេកសម្ងំនៅដែរ។
[១១] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ និងមានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ
ID: 637826277410440002
ទៅកាន់ទំព័រ៖