ព្រះត្រៃបិដក ភាគ ៨៩
បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។
ID: 637826368474173311
ទៅកាន់ទំព័រ៖