ព្រះត្រៃបិដក ភាគ ៨៩
បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។
ID: 637826369094030231
ទៅកាន់ទំព័រ៖