ព្រះត្រៃបិដក ភាគ ៨៩
បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។
[៨២] បុគ្គល ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។
[៨៣] បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។
ID: 637826369330592635
ទៅកាន់ទំព័រ៖