ព្រះត្រៃបិដក ភាគ ៨៩
[៨៤] បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។
[៨៥] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។
ID: 637826369541454887
ទៅកាន់ទំព័រ៖