ព្រះត្រៃបិដក ភាគ ៨៩
ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ
ID: 637826369876455210
ទៅកាន់ទំព័រ៖