ព្រះត្រៃបិដក ភាគ ៨៩
ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ដោយបដិឃានុស័យផង ដោយមានានុស័យផង ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។
ID: 637826370243812811
ទៅកាន់ទំព័រ៖