ព្រះត្រៃបិដក ភាគ ៨៩
បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ តែទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។
[១២] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ មានានុស័យ និងភវរាគានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ
ID: 637826277631221246
ទៅកាន់ទំព័រ៖