ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ។ បុគ្គល ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីណា ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​មិន​ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ដោយ​កាមរាគានុស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​មិន​ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​មិន​ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​មា​នា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ។
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637826370867434031
ទៅកាន់ទំព័រ៖