ព្រះត្រៃបិដក ភាគ ៨៩

 [៩០] បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អនាគាមិ​បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​អនាគាមិ​បុគ្គល​នោះ មិន​ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល ៣ ពួក​នោះ ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​បុគ្គល ៣ ពួក​នោះ មិន​ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637826371604315580
ទៅកាន់ទំព័រ៖