ព្រះត្រៃបិដក ភាគ ៨៩

 [៩១] បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ។បេ។ ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល​ពីរ​ពួក​នោះ ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល​ពីរ​ពួក​នោះ មិន​ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុថុជ្ជន​នោះ ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ​ផង ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637826372130045050
ទៅកាន់ទំព័រ៖