ព្រះត្រៃបិដក ភាគ ៨៩

តែ​កាមរាគានុស័យ បដិ​ឃានុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​អនាគាមិ​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅទេ អវិ​ជ្ជានុ​ស័យ កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ និង​ភវ​រាគានុស័យ របស់​បុគ្គល​ពីរ​ពួក ដេក​សម្ងំ​នៅ តែ​ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ពីរ​ពួក​នោះ មិន​ដេក​សម្ងំ​នៅទេ អវិ​ជ្ជានុ​ស័យ របស់​បុថុជ្ជន ដេក​សម្ងំ​នៅ ទាំង​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។
 [១៣] កាមរាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា បដិ​ឃានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បដិ​ឃានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ កាមរាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា មា​នា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត មា​នា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ ដេក​សម្ងំ​នៅក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637826277834045552
ទៅកាន់ទំព័រ៖