ព្រះត្រៃបិដក ភាគ ៨៩
[៩១] បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលពីរពួកនោះ មិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទុក្ខវេទនានោះ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។
ID: 637826372333326308
ទៅកាន់ទំព័រ៖