ព្រះត្រៃបិដក ភាគ ៨៩
តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាបីនោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។
[៩២] បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។
ID: 637826372542558078
ទៅកាន់ទំព័រ៖