ព្រះត្រៃបិដក ភាគ ៨៩

មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុថុជ្ជន​នោះ ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុថុជ្ជន​នោះ មិន​ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​នោះ​ឯង ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ។ បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល ៤ ពួក​នោះ ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល ៤ ពួក​នោះ មិន​ប្រកបដោយ​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​ទាំងនោះ​ឯង ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ​ផង ប្រកបដោយ​អនុស័យ ដោយ​ភវ​រាគានុស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637826372713026936
ទៅកាន់ទំព័រ៖