ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល ៤ ពួក​នោះ ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល ៤ ពួក​នោះ មិន​ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​ទាំងនោះ​ឯង ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ផង ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ។
 [៩៣] បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។បេ។
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637826372899901869
ទៅកាន់ទំព័រ៖