ព្រះត្រៃបិដក ភាគ ៨៩

 [៩៤] បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុថុជ្ជន​នោះ ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ តែ​បុថុជ្ជន​នោះ មិន​ប្រកបដោយ​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​វេទនា ៣ នោះ​ទេ បុគ្គល​នោះ​ឯង ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ប្រកបដោយ​អនុស័យ ដោយ​ភវ​រាគានុស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល ៣ ពួក​នោះ ប្រកបដោយ​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​បុគ្គល ៣ ពួក​នោះ មិន​ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ បុថុជ្ជន​នោះ ប្រកបដោយ​អនុស័យ ដោយ​ភវ​រាគានុស័យ​ផង ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ។ បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637826373091956353
ទៅកាន់ទំព័រ៖