ព្រះត្រៃបិដក ភាគ ៨៩
ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។
ID: 637826373659143849
ទៅកាន់ទំព័រ៖