ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល​ទាំងនោះ​ឯង ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ និង​ដោយ​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល​ទាំងនោះ មិន​ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​ទាំងនោះ​ឯង ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ និង​ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល​ទាំងនោះ មិន​ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ។
 [៩៧] បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ។បេ។ ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុថុជ្ជន​នោះ ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637826374040407359
ទៅកាន់ទំព័រ៖