ព្រះត្រៃបិដក ភាគ ៨៩

មា​នា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ តែ​កាមរាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ទេ មា​នា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ ទាំង​កាមរាគានុស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។ កាមរាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា ទិ​ដ្ឋានុ​ស័យ។បេ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នុ៎ះ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​កាមរាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ​ទេ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ ទាំង​កាមរាគានុស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។ កាមរាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា ភវ​រាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត ភវ​រាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ កាមរាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា អវិ​ជ្ជានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637826278047951713
ទៅកាន់ទំព័រ៖