ព្រះត្រៃបិដក ភាគ ៨៩
តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ។
ID: 637826374392283251
ទៅកាន់ទំព័រ៖