ព្រះត្រៃបិដក ភាគ ៨៩
បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ
ID: 637826374586814559
ទៅកាន់ទំព័រ៖