ព្រះត្រៃបិដក ភាគ ៨៩
តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។
[៩៨] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។
ID: 637826374785408150
ទៅកាន់ទំព័រ៖