ព្រះត្រៃបិដក ភាគ ៨៩
មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ និងដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា
ID: 637826375174328173
ទៅកាន់ទំព័រ៖