ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល​ពីរ​ពួក មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ តែ​មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ​ទេ បុគ្គល​ពីរ​ពួក មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ​ផង។ បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ។បេ។ មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ អនាគាមិ​បុគ្គល មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ តែ​មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ទេ ព្រះអរហន្ត មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ផង។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ​ដែរ​ឬ។ អើ។
 [១០៣] បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ។បេ។ មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ​ដែរ​ឬ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637826377004082860
ទៅកាន់ទំព័រ៖