ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល ៣ ពួក មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ តែ​មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ​ទេ ព្រះអរហន្ត មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ​ផង។ បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ។បេ។ មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ​ដែរ​ឬ។ អើ។
 [១០៤] បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ​ដែរ​ឬ។ អើ។បេ។
 [១០៥] បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ។បេ។ មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ បុគ្គល ៣ ពួក មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ តែ​មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ទេ
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637826377240489043
ទៅកាន់ទំព័រ៖