ព្រះត្រៃបិដក ភាគ ៨៩
ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។
[១០៦] បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យដែរឬ។ អើ។
[១០៧] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យដែរឬ។ អនាគាមិបុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ និងបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ អើ។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។
ID: 637826377503003498
ទៅកាន់ទំព័រ៖