ព្រះត្រៃបិដក ភាគ ៨៩
មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យទេ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។បេ។ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អនាគាមិបុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ អើ។
ID: 637826377704877775
ទៅកាន់ទំព័រ៖