ព្រះត្រៃបិដក ភាគ ៨៩

 [១០៨] បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ។បេ។ មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ​ដែរ​ឬ។ បុគ្គល​ពីរ​ពួក មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ តែ​មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ​ទេ អនាគាមិ​បុគ្គល មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ តែ​មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ​ទេ ព្រះអរហន្ត មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ​ផង។
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637826377928657317
ទៅកាន់ទំព័រ៖