ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ។បេ។ មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ​ដែរ​ឬ។ អើ។
 [១០៩] បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ​ដែរ​ឬ។ បុគ្គល​ពីរ​ពួក មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637826378182419562
ទៅកាន់ទំព័រ៖