ព្រះត្រៃបិដក ភាគ ៨៩
បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ទាំងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។
[១៥] មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ
ID: 637826278479693069
ទៅកាន់ទំព័រ៖