ព្រះត្រៃបិដក ភាគ ៨៩
[១១១] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យដែរឬ។ អើ។
[១១២] បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។
ID: 637826378600075817
ទៅកាន់ទំព័រ៖