ព្រះត្រៃបិដក ភាគ ៨៩
បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។
ID: 637826378878212892
ទៅកាន់ទំព័រ៖